ទាន់ហេតុការណ៍
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី១៣៨​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា »» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ »» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម Feng Fei លេខាធិការបក្សកុម្មុយនិស្តចិន ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
0

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវ​និតិសម្បទារ ដឹនាំ​ប្រតិភូទស្សន​កិច្ចនៅ​មណ្ឌល​សំចត​ក្រុងប៉ោយប៉ែត​ និងពិនិត្យវឌ្ឍ​នភាព​នៃដំ​ណើរការ​សាង​សង់​អាគា​រមណ្ឌល​សំ​ចតថ្មី​ ដែលជា​ជំនួយ​របស់​​រដ្ឋា​ភិ​បាលថៃ

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវ​និតិសម្បទារ ដឹនាំ​ប្រតិភូទស្សន​កិច្ចនៅ​មណ្ឌល​សំចត​ក្រុងប៉ោយប៉ែត​ និងពិនិត្យវឌ្ឍ​នភាព​នៃដំ​ណើរការ​សាង​សង់​អាគា​រមណ្ឌល​សំ​ចតថ្មី​ ដែលជា​ជំនួយ​របស់​​រដ្ឋា​ភិ​បាលថៃ

(បន្ទាយមានជ័យ)៖​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គ​មកិច្ច អតីតយុទ្ធជន និងយុ​វនីតិសម្បទារ​ នា​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បាន​ដឹក​នាំប្រតិភូ​ទស្សន​កិច្ចកា​រងារនៅ​មណ្ឌល​សំចតក្រុង​ប៉ោយ​ប៉ែត និងពិនិត្យវឌ្ឍន​​ភាពនៃដំណើ​រការសាង​ស​ង់អា​គារមណ្ឌល​សំច​តថ្មី ចំនួន៥ ក្រោម​ជំនួ​យរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រថៃ ដែល​មា​នតម្លៃជិត ១,៥លានដុល្លារ នៅភូមិប្រជា​ធម្មកើត សង្កាត់​អូរឬស្សី ក្រុងប៉ោ​យប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

នាឱកាសសនោះដែរឯកឧត្តម វង សូត បានថ្លែងកោតសរសើរដល់មន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនិ​តិសម្បទារ អាជ្ញាធរដែនដី​ អង្គការ សមាគ​មក្រៅរដ្ឋាភិបាលនានា ព្រមទាំ​ងមណ្ឌលសំច​ត ដែលបានខិ​តខំបំពេញការងារ​ទទួល​និងផ្តល់​សេវានានា​ដល់ពលករខ្មែរ​ដែលវិ​លត្រឡប់​ពីប្រទេ​សថៃ និងប្រទេ​សឯទៀត ទាំងក្នុង​កា​ល:ទេស:​ដ៏លំបាក​និងងាយ​ស្រួល​កន្លង​មកដល់​បច្ចុប្បន្ន ។

វិស្វករ​ថៃ លោកផៃរ៉ូត និងទីប្រឹក្សាប​ច្ចេកទេស​នៃក្រុមហ៊ុន​ថៃបាន​រាយការណ៍ជូ​នរដ្ឋមន្ត្រីនូវ​ដំណើរ​ការ​សាងសង់មណ្ឌលសំចតថ្មី នៅទល់មុខទីតាំ​ងចាស់ ។ ក្នុងនោះ ទីតាំង​ការដ្ឋាន បាន​ពង្រាបទី​លាន ចាក់ដី ធ្វើរបង​ព័ទ្ធការដ្ឋាន បុកជើ​ងសសរ​បាន៣០ភាគរយហើយ ។ហើយ បើគ្មាន​អ្វីប្រែប្រួល​ឬឧបសគ្គទេ គម្រោង​សាងសង់នឹងរួ​ចរាល់តាម​ផែនការ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២១៥ ខែ​សីហា ឆ្នាំ២០២៣ ។

ជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បានថ្លែងអំណរ​គុណដល់រាជរដ្ឋាភិបាលថៃ ដែលផ្ត​ល់ជំនួ​យឥត​សំណងក​សាងមណ្ឌល​សំចតថ្មី អោយមានលក្ខណ:សមស្រប ទំនើបនិងមា​នស្តង់ដា​រអន្តរជា​តិសម្រាប់​ទទួលពល​ករកម្ពុជានេះ ។និងក៏អរគុណលោករដ្ឋមន្ត្រីក្រសួងសុខុមាលសង្គមថៃ លោក​ពិនយ៉ា​រ៉ាក់ ពូនសាប់ ឯកអគ្គរាជទូតថៃ​ប្រចាំកម្ពុជាដែល បានខិតខំ​សម្របស​ម្រួលនូវកា​រផ្តល់ជំនួយ​នេះនិងបា​នចុះអនុស្សារ​ណ:យោគ​យល់គ្នា កន្លងមកថ្មីៗនេះ ។

លោកស្រីឈា ម៉ានីត នាយិកា​មណ្ឌលសំចត បាន​ឲ្យដឹងថា យោងអនុស្សារ​ណៈយោគយ​ល់គ្នា​រវាងក្រសួងសង្គ​មកិច្ច អតីតយុទ្ធជននិង​យុវនិតិសម្បទារ និងស្ថានទូតថៃប្រចាំកម្ពុជា ជំនួយ​សាង​សង់មណ្ឌលសំ​ចតថ្មីនេះ ត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងគ្រោង​បញ្ចប់ ។គម្រោង​សាងស​ង់មណ្ឌលសំចតថ្មី ខេត្តបន្ទាយមានជ័យ ស្ថិតជិតព្រំដែន​នាក្រុងប៉ោ​យ​ប៉ែតនេះ ត្រូវសង់​លើ​ផ្ទៃ​ដីជិត១ហិចតា ​ដែលមាន៥អគារ រួមមានៈ

អគារជ​នរងគ្រោះ បុរស១ ខ្នង ។

អគា​រជនរង​គ្រោះស្ត្រី១ ខ្នង ។

អគាររដ្ឋបាល​១ខ្នង ។

អគារអា​ហារដ្ឋាន១ខ្នង ។និង

អគារបណ្តុះប​ណ្តាលអា​ជីពរួម១ខ្នង ។

លោកស្រីបន្តថា បច្ចុប្បន្ន ស្ថានភាពពលក​រនិសន្តរ​ប្រវេសន៍​មាតុភូមិនិវត្តន៍​មានភាពធូរស្រា​ល ដោយ​ចូលម​កក្នុងមណ្ឌលសំច​តនេះមានតែប្រមាណ៥ផ​នាក់/ថ្ងៃ ។ចំពោះកិ​ច្ចសហ​ការមាន​ជាមួយអាជ្ញាធ​រមានសមត្ថកិច្ច និងសហប្រតិបត្តិការជាមួ​យដៃគូអភិវឌ្ឍន៍ដូចជា អង្គ​ការរតន:អ​ន្តរជាតិ និសន្តប្រវេស​ន៍អន្តរជាតិ(IOM), យូនីសេ​ហ្វ(UNICEF ),សាម៉ារីតា​ន់ ភឺស(Samaritan Purse ),3PC , គ្រួសារថ្មី, តំណ​ក់ទឹ​ក,ភឿនៗ​អារញ្ញាប្រាថេត ។ល។ក្នុងនោះ ចំពោះមុខ មណ្ឌល​បាននឹងកំ​ពុងផ្តល់​សេវា​ជា​អាហារសម្រន់ សុខភា​ពបឋម ប​ណ្តុះបណ្តា​លវិជ្ជាជីវ:៥ ជំនាញ ។ តែ​ខ្វះខា​តខ្លាំងថវិកា​សម្រាប់ពលករធ្វើដំ​ណើរវិលទៅផ្ទះនិងសហគមន៍វិញ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com