ទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ »» គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026 »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក »» ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី១៣៨​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
0

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះ​ទៅ​កាន់ការ​ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អា​ណតិ្តទី៣ ឆ្នាំ២០១៩

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះ​ទៅ​កាន់ការ​ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អា​ណតិ្តទី៣ ឆ្នាំ២០១៩

ខេត្តកែប៖​នារសៀលថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមា​ជិ​កគ​ណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់​កណ្តាល ចុះជួយ​ខេត្តកែប បានអញ្ជើញជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំរបស់​ក្រុមការងារគ្រប់ថ្នាក់ ឆ្ពោះ​ទៅកាន់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណតិ្តទី៣ ឆ្នាំ២០១៩ នៅមន្ទី​រគណ​បក្សខេត្តកែប។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា សមាជិកកណៈក​ម្មាធិការក​ណ្តាល អនុប្រធាន​ប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធា​នគណៈក​ម្មាធិ​ការ​គណបក្សខេត្តកែប ព្រមទាំងអស់លោ​កជាសមាជិក សមាជិកាក្នុងជួរ​គណបក្សប្រជាជ​នកម្ពុជា​ខេត្តកែបយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឲ្យដឹងថា៖ប​ច្ចុប្បន្នខេត្តកែបបានពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាពជូនក្រុមអ្ន​កទេសចរជាតិ អន្តរជាតិ​ ដែលមក​ស​ម្រាក លំហែ កម្សាន្តបានល្អប្រសើរ ពិសេសរក្សាសុវត្ថិភាពជូន​ឥស្សរជនជាន់ខ្ពស់​របស់រាជរដ្ឋាភិ​បាល ព្រមទាំងគណៈប្រតិភូជាតិ អន្តរជាតិដែលមកបំពេញបេសកកម្មក្នុងខេត្តកែបផងដែរ។

លោកបានបញ្ជាក់ទៀតថា៖ដើម្បីបង្កើនការទាក់​ទាញភ្ញៀវទេសចរជាតិ​ អន្តរជាតិឲ្យចូលទស្សនា សម្រា​ក លំហែ កម្សាន្ត កាន់តែច្រើនឡើង និងក្នុងគោលបំណ​ងពង្រឹងនិងបង្កើន​ជីវភាពរស់នៅ​របស់បងប្អូន​ប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែប្រសើរថែមទៀត ខេត្តបានយកចិត្តទុកដាក់​ខ្លាំងលើ​កត្តាអនាម័យ គឺការសម្អាត ដើម្បីបង្កើនសោភណភាព ក្នុងតំបន់ទេសចរណ៍ ដោយបានបំផុស​ជា​ប្រចាំឲ្យមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងកា​រសម្អាត​អនាម័យ បរិស្ថាន ចូលរួមថែរក្សាស្រោចទឹកដាក់ជី សួនច្បារសាធារណៈ ដើម្បីធានា​សោភណភាព​ខេត្តកែបឲ្យ​កាន់តែមានភាពស្រស់បំព្រងថែមមួយកម្រិតទៀត។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធា​នក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប បានលើក​ឡើងថា៖ត្រឹមកា​រភាពអនុគ្រោះពន្ធ(EBA)ពីសំណាក់EU តើមានអី្វត្រូវធ្ងន់ធ្ងរនោះឡើយ ថ្វីត្បិត​កម្ពុជាធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាងដប់ឆ្នាំ ក្នុងគ្រាមួយដែលកម្ពុជាស្ថិត​ក្នុងស្ថាន​ភាពលំបាកបែបណាក៏ដោយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា៖វាជារឿងមួយដែ​លគួរឲ្យអស់សំណើចពេក ដែលខ្មែរមួយ​ចំនួន​តូចមានចរិកជាឧទ្ទាមគេដៀមដាម ចំអកឡកឡឺយឲ្យថ្នាក់​ដឹកនាំកម្ពុជារឿងEU សម្រេចផ្អាកភា​ពអនុគ្រោះពន្ធ (EBA)នេះ។

ប៉ុន្តែនៅពេ​លកម្ពុជាបានសាងសមត្ថភាព ងើបផុតពីបន្ទាត់ក្រីក្រឈានដល់​កម្រិតមានចំណូលមធ្យម​ហើយការកំណត់ឲ្យមានការបង់ពន្ធទំនិញចូលពីEU គឺជាកាតព្វកិច្ចដែល​កម្ពុជាបានដឹងមុនរួច​ទៅ​ហើយ ព្រោះក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀង​ទ្វេរភាគីក៏បានសរសេរច្បាស់​គឺភាពអនុគ្រោះពន្ធនេះ​មាន​ការកំណត់ពេលវេលាមួយយ៉ាងជាក់លាក់រួចទៅហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សិល្បៈ និងកីឡា

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com