ទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា »» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ »» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម Feng Fei លេខាធិការបក្សកុម្មុយនិស្តចិន ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាឲ្យ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
0

កង្វល់និងបញ្ហាប្រឈមរបស់​ពលរដ្ឋ នៅស្រុកមង្គលបូរី ត្រូវបានលើកឡើង ដោះស្រាយ​ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

កង្វល់និងបញ្ហាប្រឈមរបស់​ពលរដ្ឋ នៅស្រុកមង្គលបូរី ត្រូវបានលើកឡើង ដោះស្រាយ​ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមសហការ​ជាមួយរដ្ឋ​បាលស្រុក​បាន​រៀបចំ​បើកវេ​ទិកា ផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុម​ប្រឹក្សាខេត្តបន្ទាយ​មានជ័យ អាណត្តិទី៣ ឆ្នាំ២០​២២ នៅស្រុកមង្គលបូរី ក្រោមអធិបតី​ភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​។វេ​ទិកានេះបានធ្វើឡើងនៅបរិវេណ ផ្សារចំ​ការតា​ដោក ស្ថិតនៅក្នុង​ឃុំឬស្សីក្រោក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយ​មានកា​រចូលរួម​ពីលោក លោកស្រី​សមា​ជិក​ក្រុ​មប្រឹក្សាខេត្ត ​អភិបាល​រងខេត្ត និងលោក លោ​កស្រីមេ​បញ្ជាការ មេបញ្ជា​ការងគ្រប់កង​ឯកភាព មន្ទីរ អង្គភាព ពា​ក់ព័ន្ធផងដែរ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តនេះ ដែល​មានការចូលរួម​ពីមន្ដ្រីពាក់ព័ន្ធ និងប្រជាព​លរដ្ឋជាច្រើនរូបទៀតនោះ រួមមានកា​រអនុវត្តគោ​លនយោបា​យភូមិ ឃុំមានសុវត្ថិភាព, ការងារអ​ភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅ​លើការ​ជួសជុល​ផ្លូវថ្នល់ដែលរង​ការខូច​ខាត,ការកសា​ងប្រព័ន្ធប្រឡា​យទឹកសំរាបំ​រើការងារក​សិកម្ម,ការផ្ដល់​សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូ​លដ្ឋាន,ការ​ងារដោះ​ស្រាយទំនាស់​ដីធ្លី ជាដើម។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថាអង្គ វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោប​ល់នាថ្ងៃនេះ​ពិតជាបាន​បង្ហាញឱ្យ​ឃើញពីការ​ប្តេជ្ញាចិត្តចូលរួ​មសហការ​យ៉ាងខ្លាំងក្លានៅ​ក្នុងដំណើរការ នៃ​ការគាំទ្រ និងជំរុញ​ការអភិវឌ្ឍតាមបែ​បប្រជាធិបតេ​យ្យនៅថ្នាក់​ក្រោមជាតិ ស្រប​តាមក្របខណ្ឌ​យុទ្ធសាស្ត្រស្តីពីកំណែ​ទម្រង់វិមជ្ឍកា​រនិងវិស​ហមជ្ឍការ​ឱ្យកាន់តែទទួ​លបានលទ្ធផ​លជោគជ័យថ្មីៗឆ្លើយត​បទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន។

ឯកឧត្តមបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកា​សដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង​អស់អាចចូលរួមទទួល​ព័ត៌មានអំពីស​មិទ្ធផលដែលរដ្ឋ​បាលខេត្ត សម្រេចបាន​កន្លងមកនិងបញ្ហា​ប្រឈមនានានិង​ការផ្តល់មតិយោ​បល់ចំពោះការអ​ភិវឌ្ឍមូលដ្ឋាន បញ្ហាប្រ​ឈម និងទិសដៅ​អនុវត្តនាពេ​លខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអ​នុសាសន៍និង​សំណូ​មពរនានាសម្រាប់ការពិ​ភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេ​លាពីស្ថាប័ន​ជំនាញ និងកម្លាំងស​មត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅ​ធ្វើការកែ លំអ និងដោះស្រាយ​ឱ្យកាន់តែល្អប្រ​សើរស្របទៅនឹ​ងតម្រូវការជា​អាទិភាពនិងការ​កាត់បន្ថយភាពក្រី​ក្ររបស់ប្រជា​ពលរដ្ឋនៅមូ​លដ្ឋាន។

នាឱកាស​នោះ​ឯកឧត្តមអភិបាលខេត្តបានទទួលយកសំណូម ពរនិងបញ្ហា​ប្រឈមរបស់ប្រ​ជាពល​រដ្ឋបានលើកឡើងនោះ​ធ្វើការដោះស្រាយដោយផ្ទាល់​នៅនឹងកន្លែងជាមួយអង្គភា​ពពាក់ព័ន្ធហើ​យបញ្ហាដែលនៅសេសស​ល់និងត្រូវដា​ក់បញ្ជូលទៅក្នុង​គម្រោងអភិវឌ្ឍន៍រ​បស់ខេត្តបន្ត​ទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com