ទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ »» គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026 »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក »» ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី១៣៨​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យធ្វើ​អធិការកិច្ច ទៅលើ​មេ PM ខេត្ត​ស៊ីដាច់​លុយ​ឧបត្ថម្ភ ចំនួន ៨០​លាន​រៀល !

នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យធ្វើ​អធិការកិច្ច ទៅលើ​មេ PM ខេត្ត​ស៊ីដាច់​លុយ​ឧបត្ថម្ភ ចំនួន ៨០​លាន​រៀល !

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច រឿង​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧបត្ថម្ថ​ចំនួន ៨០​លាន​រៀល ដែល​ជា​លុយ​ឧបត្ថម្ភ ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ ។​

​គណៈកម្មការ ចំពោះ​កិច្ច​បាន​ចុះ ទៅដល់​ខេត្ត​ព្រះវិហារ ហើយ​កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី ១៨ ខែ កញ្ញា នេះ បានចាប់ផ្តើម ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត ករណី​ចោទប្រកាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះវិហារ ដើម្បី​ឲ្យដឹង​ការពិត ។​

​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ បាន​ស៊ីដាច់​លុយ របស់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ ដល់​អង្គភាព “ ខ 262 ” កាលពី​មុន​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧត្តសេនីយ៍ត្រី កង សៅ​គុណ បានធ្វើ​សកម្មភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត ។​

​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា សកម្មភាព​មិន​ប្រក្រតី​ធំៗ របស់​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មានដូចជាៈ
១ . យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ដូចជា ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់​ការ​កំពង់​ស្រឡៅ ។​
២ . បង្ខំ​មេបញ្ជាការ​មូលដ្ឋាន តាម​បណ្តាល​ក្រុង​/​ស្រុក កាត់​ប្រាក់ខែ ក្នុង​មួយ​ខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា ខ្លួន​ជា​អ្នក​កសាង ។​
៣.​គំរាម​គំហែង​មេបញ្ជាការរង រហូត​ដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល ។​
៤.​ចាប់​ឡាន​ដឹកឈើ ខុសច្បាប់ នៅ​ស្រុក​ជ័យ​សែន ជំរិត​ទារប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃ​ទី ០៣ ខែ កញ្ញា ឆ្នាំ​២០១៨ ជា​ថ្នូរ នឹង​ការដោះលែង​ទៅវិញ ។​
៥ .​ចំពោះ​ឡាន​ដឹក​ឈើ​ខុសច្បាប់ ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ ។​
៦.​ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ ខុស​ច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ ។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា​៖ ការទទួលប្រាក់ ពី​សកម្មភាព​ផ្ទុយ​ច្បាប់​នេះ លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ ប្រគល់ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក ជា​អ្នក​យក​លុយ នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង កំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យក​លុយ នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង សៀមរាប ។​

​ចំណែក លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ បាន​បដិសេធថា លោក​មិន​បាន​ប្រព្រឹត្ត ដូច​អ្វី ដែល​ចោទប្រកាន់​នោះទេ ។ ហើយ​រឿង​នេះ ទុក​ឲ្យ​គណៈកម្មការ ចំពោះ​កិច្ច​ពិនិត្យ​មើល​ចុះ ! ៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com