ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខ្លួនឯង
កាលពីថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំកុរឯកសក័ ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ៥៧បេ ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសម៉ាកកាំម៉ារីបាឡែនពណ៌ស្ក ពាក់ផ្លាកលេខ 2Y8803ភ្នំពេញ អ្នបើកមានឈ្មោះឃឺត ឃឿន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជចិន្តា ស្រុកភ្នុំព្រឹក ខេត្តបាត់ដំបង របួសធ្ងន់សំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។
ចំណែកអ្នករួមដំណើរមានឈ្មោះគីម សុធា ភេទប្រុស២៣ឆ្នាំមានទីលំនៅជាមួយគ្នា ស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធើបុណ្យតាមប្រពៃណី៕