ទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ »» គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026 »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក »» ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី១៣៨​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
0

សិក្ខាសាលា​ចែករំលែកបទពិសោធន៍​ នៃការគ្រប់គ្រង​ ​និងការផ្តល់សេវា​សាធារណៈ​ ​នៃអង្គភាព​ផ្តល់សេវាសាធារណៈ​គំរូ​ ក្នុង​វិស័យសុខាភិបាល

សិក្ខាសាលា​ចែករំលែកបទពិសោធន៍​ នៃការគ្រប់គ្រង​ ​និងការផ្តល់សេវា​សាធារណៈ​ ​នៃអង្គភាព​ផ្តល់សេវាសាធារណៈ​គំរូ​ ក្នុង​វិស័យសុខាភិបាល

ខេត្តកំពង់ចាម​៖នាព្រឹក​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ​​ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង​មុខងារ​សាធារណៈ​ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​អញ្ជើញ​ជា​អធិបតី​បេីក​វគ្គ​សិក្ខាសាលា​ ចែករំលែកបទពិសោធន៍​ នៃការគ្រប់គ្រង​ ​និងការផ្តល់សេវា​សាធារណៈ​ ​នៃអង្គភាព​ផ្តល់​សេ​វាសាធារណៈ​គំរូ​ ក្នុង​វិស័យសុខាភិបាល​។

ពិពីនេះបាន​ធ្វើឡើង​នៅ​សាលា​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល​ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាល​ខេត្តកំពង់​ចាម ប្រធានមន្ទីរពេទ្យបង្អែក រាជធានី ​ខេត្ត​ និងប្រធានមន្ទីរពេទ្យ​បង្អែក​​​ក្រុង ស្រុក ខណ្ឌ​ ​ជាច្រើន​រូប​ផង​ដែរ​។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​សន្ទរកថា​ស្វាគមន៍​ចំពោះ​អង្គ​សិក្ខាសាលា​ដ៏មាន​សារប្រយោជន៍​នេះ​ រួច​មក​  ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ​​ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារ​ណៈ​ បាន​ថ្លែង​ថា​ សិក្ខាសាលានាពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណរបស់យើងសម្រាប់​ធ្វើការកែលម្អសេ​វាសាធារណៈក្នុង​វិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បាន​ របស់រាជរដ្ឋាភិបាល​ និងប្រជាជនរបស់​យើង។

ការរៀនសូត្រពីបទពិសោធន៍បរទេស អាចឱ្យយើងទទួលបាននូវទស្សនាទានថ្មីៗ ប៉ុន្តែការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនាទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ផ្តល់នូវចំណេះដឹង​ដែលត្រូវនឹងបរិបទនៃការងារផ្តល់សេវារបស់យើងទៀតផង។

​ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​បន្តថា​ ដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល​ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែល​មានចំណូ​ល​ខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងកាត់បន្ថយភាពក្រីក្រគ្រប់ទម្រង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដូចនេះ វិស័យសុខាភិបាលដែលជាឆ្អឹងខ្នងសម្រាប់​ទ្រទ្រង់ដល់សុខមាលភាពនៃប្រជាជនទាំងមូល ត្រូវតែមានការកែលម្អជា​ប្រចាំ ដើម្បីយើងមានប្រជាជន​ប្រកបដោយសុខ​ភាពនិងថាមភាព​សម្រាប់​បំ​ពេញការងារក្នុងអភិ​វឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង។

ការអនុវត្តការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវា​សាធារណៈគំរូក្នុងវិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលស្ថាប័នកំណែទម្រង់អភិបាលកិច្ច រួមមាន កំណែទម្រង់រដ្ឋ​បាលសា​ធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់​ការគ្រប់គ្រងតាម​បែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ  បានសហការជាមួយក្រសួង ស្ថាប័នតាមវិស័យរបស់រាជរដ្ឋាភិបាល រួមគ្នាធ្វើកា​រ​ដើម្បី​ចូលរួមចំណែកលើកស្ទួយគុណភាពនៃសេវា   សុខាភិបាល និងបង្កើនទំនុកចិត្ត​របស់ប្រជា​ពល​រដ្ឋ មកលើប្រព័ន្ធសុខភាពសាធារណៈ​របស់យើង។

ដើម្បី​ទ្រងទ្រង់ដល់ការរីកលូតលាស់នៃវិស័យសុខាភិបាលក៏ដូចជារដ្ឋបាលសាធារណៈទាំងមូល រាជរដ្ឋាភិបាលក៏បានអនុវត្តនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដែរសំដៅលើកទឹកចិត្តដល់មន្រ្តីរាជការ និងពង្រឹង​ផលិតភាពវិស័យសាធារណៈ ពិសេសការដំឡើងបៀវត្ស​នៅរៀងរាល់ឆ្នាំ​ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សិល្បៈ និងកីឡា

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com