ទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ »» គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026 »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក »» ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី១៣៨​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម »» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ »» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្ដម ថងលុន ស៊ីសុលីត​(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ប្រគល់សញ្ញាបត្រ​ ប័ណ្ណសរសេីរ​ និងសញ្ញាសំគាល់វគ្គជូនដល់ថ្នាក់ដឹកនាំយោធាចារ្យ​និស្សិតឆ្នេីម​ ជានិមិត្តរូប​ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ »» ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ »» សារលិខិតថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
0

ស្លាប់២​នាក់ របួសធ្ងន់ស្រាល៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរ រថយន្តសាមយ៉ុង ​បុកកន្ទុយ​រថយន្ត​សណ្តោងទាំងយប់

ស្លាប់២​នាក់ របួសធ្ងន់ស្រាល៩នាក់ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរ រថយន្តសាមយ៉ុង ​បុកកន្ទុយ​រថយន្ត​សណ្តោងទាំងយប់

ខេត្តកំពត៖មនុស្ស១នាក់បានស្លាប់ និង៩នាក់ទៀតរងរបួសធ្ងន់–ស្រាល ខណៈរ​ថយន្តម៉ាក​សាម​យ៉ុង​មួយគ្រឿងដឹកមនុស្សមកពីចូលរួមខួបកំណើតគេ ហើយបានបោះពួយទៅ​បុកកន្ទុយរថយន្ត​ខ្នាត​ធំមានសណ្តោងកន្ទុយពីក្រោ​យពេញទំហឹង នៅលើកំណាត់​ផ្លូវជាតិលេខ៣​១ក្នុងទិស​ដៅស្រប​គ្នា។

ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោ​ង២២និង​៣០នាទីយប់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១​៩ ត្រង់ចំណុចភូមិជ្រោះសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ករណីគ្រោះ​ថ្នាក់ចរាចរ​នេះបានកើតឡើងនៅពេលយប់រវាងរថយន្តម៉ាកសាមយ៉ុងបុកជាមួយរថយន្តសណ្តោងមិនស្គាល់ម៉ាក ក្នុងទិសដៅ​ស្របគ្នាពីត្បូងទៅជើង ហើយការប៉ះទង្គិច​នេះដោយសារអ្នកបើក​បររថយន្តសាមយ៉ុង​ខ្វះ​ការប្រុងប្រយ័ត្នថែមទាំងបើកក្នុងល្បឿនខ្លាំង ​ទើបជ្រុលទៅបុកគូទរថយន្តសណ្តោង​ពេញទំហឹង បណ្តាលឲ្យអ្នកដំ​ណើរក្នុងរថយន្តស្លាប់និងរបួស ហើយរថយន្តក៏ជ្រុលធ្លាក់ចេញពីទ្រូងផ្លូវតែម្តង។

លោកអធិការបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានពីរនាក់ ទី១–ឈ្មោះ ហួន អង្គាតេពី ភេទស្រី អាយុ២៦ឆ្នាំ ,ទី២–ឈ្មោះ មូលពុធថា ភេទស្រី អាយុ២ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ដោយឡែកអ្នករ​ងរបួសទី១–ឈ្មោះ ញ៉ែម សារិន ភេទស្រី អាយុ៥៣ឆ្នាំ របួសធ្ងន់,ទី២–ឈ្មោះ សូត្រ តូន ភេទស្រី អាយុ៥៤ឆ្នាំ របួសធ្ងន់,ទី៣–ឈ្មោះ អ៊ូច វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់ ទាំងបី​នាក់​រស់នៅភូមិស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ទី៤–ឈ្មោះ មីង យ៉ា ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ចំពោះជនរង​គ្រោះចំនួន៥​នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ ព្រោះពេលកើតហេតុត្រូវបាន​សាច់ញាតិដឹកទៅសង្គ្រោះ​ភ្លាមៗ។

បច្ចុប្បន្នអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរត្រូ​វក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន​ ដើម្បី​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«បុព្វបុរសខ្មែរ | ​Bopak Boros Khmer» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 017 789 595 / 088 44 99 114 ! សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន បុព្វបុរសខ្មែរ | ទូរស័ព្ទ៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 789 595 / 088 44 99 114 | អ៊ីម៉ែល៖ mailtobot168@gmail.com